ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មិន​នឹក​ស្មាន! ​ក្រុមហ៊ុន​ចិន​នេះ ដើរ​បានមុន​ Apple ទៀត (វីដេអូ)

 

ក្នុង​កម្ម​វិធី​​ MWC ​ដែល​​ចាប់​ផ្ដើម​ធ្វើ​ឡើង​នា​ទីក្រុង​សៀងហៃ​កាល​ពី​ម្សិលមិញ ក្រុមហ៊ុន​ទូរសព្ទ​ចិន​ Vivo ​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​គំរូ​ដែល​ផលិត​ឡើង​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ Ultrasonic Scanner ថ្មី​បំផុត​របស់​ Qualcomm។

​​​ផលិតផល​គំរូ​ដែល​ Vivo បង្ហាញ​ឡើង​គឺ​ជា​ស្មាតហ្វូន​ម៉ូដែល​ Xplay6 ដោយ​ប្រើ​បច្ចេកវិទ្យា​ខាង​លើ​របស់​ Qualcomm ​គេ​អាច​​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​​ក្រោម​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់​ស្មាតហ្វូន​បាន។ ក្រុម​ការងារ​របស់​សារព័ត៌មាន​ Engadget អាច​មាន​ឱកាស​បាន​សាក​ផលិតផល​គំរូ​នេះ ហើយ​យោង​តាម​ការ​រាយការណ៍​របស់​ពួក​គេ​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​នេះ​ដំណើរ​ការ​ល្អ​គួរ​សម គ្រាន់​តែ​មាន​បញ្ហា​ល្បឿន​បន្តិច​បន្តួច។

ត្បិត​ថា​ Vivo ជា​ក្រុមហ៊ុន​ដំបូង​​បាន​បង្ហាញ​ចេញ​ផលិតផល​គំរូ​ដែល​​អាច​ដំណើរ​ការ​បាន​ដូច​នេះ ប៉ុន្តែ​​​គ្មាន​ការ​ធានា​ថា​យើង​នឹង​អាច​ឃើញ​ស្មាតហ្វូន​ដែល​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​​ក្រោម​ផ្ទៃ​អេក្រង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ឡើយ។ តាម​ការ​ប្រកាស​របស់​ Qualcomm បញ្ជាក់​ថា​បច្ចេកវិទ្យា​ដែល​អាច​បង្កប់​ទ្រនាប់​ស្កេន​​ក្រយៅ​ដៃ​​ក្រោម​អេក្រង់​នេះ​​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​នៅ​ត្រី​មាស​ទី​ ៤ ឆ្នាំ​នេះ។ ដូច​នេះ​គូ​ប្រជែង​​ធំ​ដូច​ជា Apple ជា​ដើម​អាច​មាន​ឱកាស​បញ្ចេញ​លក់​ស្មាតហ្វូន​ដែល​មាន​បច្ចេកវិទ្យា​នេះ​បាន​មុន​គេ។រំលឹក​ថា​ចចាមអារ៉ាម​កន្លង​មក​​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ iPhone 8 ​នឹង​លែង​មាន​ប៊ូតុង​ Home ហើយ​នឹង​មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​បំពាក់​ក្រោម​អេក្រង់​ផ្ទាល់៕​​​​​​​

 

ប្រភព៖ sabay

ពាក្យទាក់ទង ៖

មតិយោបល់