ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Confederations Cup៖ ឈីលី អាច​ធ្វើ​ឲ្យ​ Ronaldo ស្រក់​ទឹក​ភ្នែក​ដូច​ Messi បាន​ទេ?

 

ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នឹង​ត្រូវ​ជួប​ជម្រើស​ជាតិ​ឈីលី​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្នុង​ទីក្រុង Kazan ប្រទេស​រុស្សី នៅ​យប់​នេះ​ម៉ោង​១​រំលង​អាធ្រាត្រ ដើម្បី​រក​អ្នក​ឈ្នះ​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

Cristiano Ronaldo ដែល​មាន​២​គ្រាប់​ក្នុង​ដៃ​កំពុង​ឈរ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​​ច្រើន​ជាង​គេ ជាមួយ​កីឡាករ​អាល្លឺម៉ង់​ម្នាក់​ទៀត នឹង​ព្យាយាម​រក​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ដើម្បី​​បាន​ទៅ​វគ្គ​បន្ត លើក​ពាន​ជា​លើក​ដំបូង។ មុន​ការ​ប្រកួត​មក​ដល់​ខ្សែ​ការពារ​ឈីលី  Marcelo Diaz បាន​និយាយ​ពី​ការ​ព្រួយ​បារម្ភ​ថា៖ ” ពួក​យើង​ដឹង​ហើយ Ronaldo ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ គេ​ពិត​ជា​គ្រោះថ្នាក់ និង​លេង​ក្នុង​ភាព​ជឿជាក់។ អ្វី​ដែល​ជា​រឿង​សំខាន់ ត្រូវ​ព្យាយាម​បិទ​គេ​កុំ​ឲ្យ​បាន​បាល់​និង​ទាត់​បញ្ចូល​ទី”។

ងាក​ទៅ​ខាង​ឈីលី​វិញ កីឡាករ​២៣​នាក់​របស់​ពួក​គេ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់​ពី​ខ្សែ​បម្រើ Charles Aranguiz បាន​ជា​ពី​របួស។ ឈីលី​ជា​ក្រុម​ខ្លាំង​មួយ​តំណាង​ឲ្យ​តំបន់ Conmebol (អាមេរិក​ខាង​ត្បូង) មិន​អាច​មើល​រំលង ព្រោះ​ពួក​គេ​ធ្លាប់​បំបាក់​ក្រុម​អាហ្សង់ទីន​ដែល​កីឡាករ​កំពូល​កីឡាករ Messi ​២​​ឆ្នាំ​ជាប់​គ្នា​លើក​ពាន Copa America។ ការ​ប្រកួត​យប់​នេះ​ក៏​មិន​ខុស​គ្នា​ដែរ ព័រទុយហ្គាល់​មាន Ronaldo ជា​កីឡា​ឆ្នើម ចាំ​មើល តើ​ឈីលី​អាច​បំបាក់​​ក្រុម​ម្ចាស់​ពាន Euro 2016 ឲ្យ​ហូរ​ទឹក​ភ្នែក​បាន​ទេ?

ប្រភព៖ sabay

ពាក្យទាក់ទង ៖

មតិយោបល់