ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

តម្រូវការ​លំនៅដ្ឋាន​នៅទីប្រជុំជន​នឹងកើនដល់​ ៨០ម៉ឺនខ្នង​ នៅឆ្នាំ២០៣០​

 

តាម​របាយការណ៍​ក្រសួងដែនដី​ ថ្លែង​ដោយ​ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងពិធីបើកវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” ​បានឲ្យដឹងថា​ ក្រសួងបានព្យាករពីតម្រូវការ​លំនៅដ្ឋាន​នៅកម្ពុជា​ ដោយបាន​បង្ហាញថា កម្ពុជា​ត្រូវការលំនៅដ្ឋាន​នៅទីក្រុង​មធ្យម​ ៥ ម៉ឺនខ្នង​ក្នុងមួយឆ្នាំៗ​ ហើយ​គិតពីឆ្នាំ២០១៥​ រហូតដល់​ឆ្នាំ២០៣០​ រយៈពេល​ ១៥ឆ្នាំ​ កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​តែនៅទីប្រជុំជន​ មានខ្ទង់ប្រមាណ​ ​៨០ម៉ឺន​ ខ្នង​ ស្រប​ពេលកំណើន​ប្រជាពលរដ្ឋ​ចូល​មករស់​នៅទីក្រុង​ នឹង​បន្តកើន​ឡើងរហូតដល់​ ៧, ៩២ លាន​នាក់នៃ​ប្រជាជន​សរុបរបស់កម្ពុជា​។

ឆ្លើយតប​នឹងតម្រូវការនេះ​ ​ក្រសួងដែនដីបាន និងកំពុង​អនុវត្តនូវ​គោលនយោបាយ​ជាតិ​ស្ដីអំពី​លំនៅឋាន​ ដោយ​ជម្រុញ​និង​គាំទ្រដល់​ការអភិវឌ្ឍ​លំនៅឋាន​គ្រប់ប្រភេទ​ ​ពោលគឺលំនៅឋានដែលមានតម្លៃមធ្យមទាបជាង ៣ ​ម៉ឺនដុល្លារអាមេរិក​។

បន្ថែមពីនេះ​ គោលនយោបាយ​ខាងលើ​ ​ក្រសួងដែនដី​ក៏​បាន​ដាក់ចេញ​នូវសេចក្តីព្រាង​ឯកសារ​គោលនយោបាយ​ស្តីពីការលើកទឹកចិត្ត​ និង​ការបង្កើត​កម្មវិធីជាតិ​ ក៏ជម្រុញ​ដល់ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​លំនៅឋាន​អាចទទួល​បាន​ការជាការ​វិនិយោគ​សាធារណៈ‌​ ដោយ​លើកលែងពន្ធ​ និងការ​សម្រួល​ផ្នែកនិយ័តកម្ម​ ក្នុងការ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យជូនពលរដ្ឋ​មានចំណូលទាប​និងមធ្យម​៕

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​

ប្រភព៖sabay

ពាក្យទាក់ទង ៖

មតិយោបល់