ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អគ្គីភ័យឆេះកាស៊ីណូle Macao នៅក្រុងបាវិត មិនទាន់ដឹងពីមូលហេតុ

 

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតចំណុចក្មុងកាស៊ីណូម៉ាកាវ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីអគ្គីភ័យបានកើតឡើងយ៉ាងសន្ធោរសន្ធៅ និងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ។

ក្នុងករណីឆេះកាស៊ីណូ ឡេ ម៉ាកៅ(le Macao) ក្រុងបាវិត ខេត្តស្វាយរៀងនេះដែរ ឡានទឹកមកពីប្រទេសវៀតណាម៥គ្រឿង និងឡានទឹកកម្ពុជាសរុបទាំងអស់៧ទៅ៨គ្រឿង បានធ្វើសកម្មភាពបាញ់ទឹកពន្លត់ ហើយនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែលនេះ ភ្លើងកាន់តែឆេះខ្លាំងឡើង ។គេបានសង្ស័យថា ហេតុការណ៍ខាងលើនេះកើតឡើងដោយមូលហេតុទុស្សេខ្សែភ្លើង ។ ប៉ុន្តែយ៉ាងណាគេនៅរង់ចាំការស្រាវជ្រាវពីសមត្ថកិច្ចជំនាញជាមុនសិន ទើបហ៊ានសន្និដ្ឋានបាន ។បច្ចុប្បន្ននេះ នៅមិនទាន់ដឹងពីទំហំនៃការខូចខាត ឬរងគ្រោះដល់មនុស្សនៅឡើយទេ ៕

ប្រភព៖nokorwatnews

ពាក្យទាក់ទង ៖

មតិយោបល់