ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

បើចេះតែឈឺភ្នែក សាកល្បងវិធីនេះទៅមើល

 

តើអ្នកដឹងថា ការបិទភ្នែកម្ខាង ដោយអាការៈ ហើម ភ្នែកនិង ក្រហម ព្រមទាំងរមាស់ទៀតនោះ វាកើតឡើងដោយសារ អាឡាក់ស៊ីទេមែនទេ? ដូច្នេះមុនពេលអ្នក ទៅពិនិត្យជាមួយគ្រូពេទ្យ អ្នកគួរសាកល្បង អនុវត្តតាមវិធីខាងក្រោម ជាមុនសិន ដើម្បីឲ្យអ្នកមានអារម្មណ៍ថា ធូរស្រាល។

ចងចាំថា ទឹកប្រទាលកន្ទុយក្រពើ នឹងមិនមានផលប៉ះពាល់​ ដល់ភ្នែករបស់អ្នកនោះទេ។ ដើម្បីធ្វើដូចនេះ អ្នកត្រូវការរុក្ខជាតិ ប្រទាលកន្ទុយក្រពើស្រស់។

យកកន្ត្រៃ ឬ កាំបិតមកកាត់ ប្រទាលនោះជា ២ ឬ ៣ អ៊ីង ស្មើៗគ្នា។ បន្ទាប់មកច្បូតយកទឹកវាចំនួន ២ស្លាបព្រាកាហ្វេ។ ការកាត់បែបនេះ មិនធ្វើឲ្យរុក្ខជាតិមួយនេះ ស្លាប់នោះទេ ព្រោះនៅកន្លែងកាត់នោះ វាអាចដុះឡើងវិញទៀត។

យកម្រាមដៃរបស់អ្នក​ ជ្រលក់ទៅក្នុងទឹកនោះ បន្ទាប់មកយកទៅលាប នៅលើភ្នែកដែលឈឺនោះ ថ្នមៗ ។ បន្ទាប់ពីអនុវត្តតាមវិធីនេះ ហើយ អ្នកនឹងមានអារម្មណ៍ថា ធូរស្រាលភ្លាមៗ។ អ្នកគួរតែធ្វើវា ១ ឬ ២ ថ្ងៃ មុនពេលចូលគេង នោះនៅពេលដែលអ្នក ក្រោកពីដំណេកវិញ ភ្នែករបស់អ្នក នឹងមានភាពភ្លឺច្បាស់៕

ប្រភព៖ sabay

ពាក្យទាក់ទង ៖

មតិយោបល់