ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 24 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ឃើញ​ យេយេ សាច់​ទ្រលុកទ្រលន់អ៊ីចឹង​ តែ​កុំ​មើល​ងាយ​ចំណូល​វិញ​​ក្នុង​១​ខែ​ៗ​កប់​ហ្មង​

 

តារា​សម្ដែង​ និង​កំប្លែង ​យេយេ ឃើញ​​ធាត់​ទ្រលុក​ទ្រលន់អ៊ីចឹងទេ ​តែ​កុំ​មើល​​ងាយ​ឲ្យ​សោះ ចំណូល​វិញ​​អាច​​រក​​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​១​ខែ​។យេយេ បាន​ប្រាប់​ Sabay ថា​ទីផ្សារ​សិល្បៈ​មាន​សព្វ​ថ្ងៃ​នេះ ​គឺ​ដោយ​សារ​តែ​មាឌ​យក្ស​របស់​នាង​​​ ក្នុង​មួយ​ខែ​នាង​រក​ប្រាក់​ចំណូល​បាន​មិន​ក្រោម ​៦​ ពាន់​ដុល្លារ​ឡើយ។​ ប្រាក់​ដែល​រក​បាន​នេះ​តាម​រយៈ​ការ​លេង​កំប្លែង​ ​ប្រគំ​តន្រ្តី ថត​រឿង​ និង​ជា​ពិសេស​ការ​ថត​កម្ម​វិធី​មួយ​ចំនួន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​។

“ដោយ​សារ​តែ​រដូវ​កាល​នេះ​ សម្បូរ​ការ​ងារ​ច្រើន​ទើប​ ក្នុង​១​ខែ​ៗ​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​បាន​​​ចន្លោះ​ពី​៥ ទៅ​ ៦ ពាន់​​ដុល្លារ​​មិន​ទៀង​ទាត់​នោះ​ទេ​ ។ ម្ចាស់​កម្មវិធី​ដែល​យក​ខ្ញុំ​ទៅ​លេង​កំប្លែង​ក្នុង​កម្មវិធី​គាត់​ ភាគ​ច្រើន​ពួក​គាត់​និយាយ​ថា​ គាត់​ពេញ​ចិត្ត​រាង​របស់​ខ្ញុំ​ គ្រាន់​តែ​ឃើញ​ក៏​សើច​ដែរ​”។ នេះ​បើ​តាម​តារា​កំប្លែង​ភេទ​ទី​៣​រូប​នេះ​បាន​​រៀប​រាប់​ដូច្នេះ​​។តួ​អង្គ​ក្នុង​រឿង​ “រូហ្សា​៥​” បន្ត​ថា​ ឃើញ​​មាឌ​ធាត់​បែប​នេះ​ តែ​នាង​មិន​ដែល​បន្ថយ​ការ​ទទួល​ទាន​អាហារ​នោះ​ទេ​ ពី​មុន​ញ៉ាំ​បែប​ណា​គឺ​បែប​នោះ​ ព្រោះ​ទីផ្សារ​សិល្បៈ​មាន​សព្វ​ថ្ងៃ​ដោយ​សារ​តែ​មាឌ​របស់​ខ្លួន​នេះ​ឯង​​៕

ប្រភព៖ sabay

ពាក្យទាក់ទង ៖

មតិយោបល់